សម្តេចតេជោ ហ៊ុន សែន អញ្ជើញទស្សនកិច្ចបណ្ឌិតសភាវិទ្យាស្ថានកសិកម្មត្រូពិក និងទីក្រុងអវកាសអន្តរជាតិវិនឆាង ខេត្តហៃណាន សាធារណរដ្ឋប្រជាមានិតចិន

FB page samdach Hun Sen នៅក្នុងឱកាសនៃការស្នាក់នៅបំពេញទស្សនកិច្ចការងារ ខេត្តហៃណាន សាធារណរដ្ឋប្រជាមានិតចិន កាលពីរសៀល ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្ដមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញធ្វើទស្សនកិច្ចទៅកាន់ បណ្ឌិតសភាវិទ្យាស្ថានកសិកម្មត្រូពិក និងទីក្រុង អវកាសអន្តរជាតិវិនឆាង ទីក្រុងវិនឆាង ខេត្តហៃណា សាធារណរដ្ឋប្រជាមានិតចិន។ វត្តមាននៃការអញ្ជើញដល់ បណ្ឌិតសភាវិទ្យាស្ថានកសិកម្មត្រូពិក (CATAS) សម្ដេចតេជោ ហ៊ុន សែន ត្រូវបានការធ្វើគារវកិច្ចស្វាគមន៍ពីថ្នាក់ ដឹកនាំជាន់ខ្ពស់ នៃបណ្ឌិតសភាវិទ្យាស្ថានកសិកម្មត្រូពិក (CATAS)។ នៅក្នុងឱកាសនៃការអញ្ជើញទស្សនកិច្ចនោះ សម្តេចតេជោ បានតាមដានស្តាប់យ៉ាងយកចិត្តទុកដាក់ ពីវឌ្ឍនភាពរបស់បណ្ឌិតសភាវិទ្យាស្ថានកសិកម្មត្រូពិក (CATAS)។ សូមបញ្ជាក់ថា បណ្ឌិតសភាវិទ្យាសាស្ត្រកសិកម្មត្រូពិចចិន (CATAS) គឺជាស្ថាប័នជាតិដែលចូលរួមក្នុង ការស្រាវជ្រាវ និងការអភិវឌ្ឍន៍កសិកម្មត្រូពិច ក៏ដូចជាការអប់រំនិស្សិតបញ្ចប់ការសិក្សាផងដែរ។ ជាបណ្ឌិតសភាស្រាវ ជ្រាវជាតិ CATAS ត្រូវបានគ្រប់គ្រងដោយក្រសួងកសិកម្ម នៃសាធារណរដ្ឋប្រជាមានិតចិន P. R. China​ … Continue reading សម្តេចតេជោ ហ៊ុន សែន អញ្ជើញទស្សនកិច្ចបណ្ឌិតសភាវិទ្យាស្ថានកសិកម្មត្រូពិក និងទីក្រុងអវកាសអន្តរជាតិវិនឆាង ខេត្តហៃណាន សាធារណរដ្ឋប្រជាមានិតចិន